មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ព្រះបាទជ័យវរ្ម័នទី ៤ (ឆ្នាំ៩២៨-៩៤២នៃគ.ស) ត-ពីលេខមុន

ផ្សាយថ្ងៃទី ១៧ ធ្នូ ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះអង្គជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័នទី១។ ព្រះអង្គបានកសាងរាជធានីកោះកេរ(ឆោកគគីរ)។ ព្រះអង្គបានកសាងប្រាសាទជាច្រើននៅរាជធានីកោះកេរ។ ព្រះអង្គបានជីករហាលសម្រាប់តម្កល់ទឹក និងកសាងសិវលិង្គត្រីភូនេស្វរៈ។ កុមារស្វាមីជាក្មួយរបស់ព្រះកម្រងតេងសិវាស្រមជាអាចារ្យប្រធាននៃវង្សត្រកូលបានបង្កើតស្រុកបរាសរៈនៅក្នុងភូមិនៃស្តុករន្សីបានផ្តល់គ្រឿងឧបភោគដល់ព្រះវិហារស្របតាមព្រះរាជបញ្ជាដែលបានធ្វើឡើងដល់វង្សត្រកូលនៅក្នុងរជ្ជកាលព្រះបាទបរមសិវបទព្រះអង្គបានយាងចេញពីរាជធានីស្រីយសោធរបុរៈទៅសោយរាជ្យសម្បត្តិនៅឯរាជធានីឆោគគ៌រ្យ(តំបន់កោះកែរ)ព្រះអង្គបាននាំរូបព្រះកម្រងតេងជគតដ៏រាជាទៅតម្កល់នៅទីនោះ។ វង្សត្រកូលផងទាំងឡាយ បានទៅធ្វើពិធីសក្ការៈបូជាព្រះកម្រងតេងជគតដ៏រាជាដូចពីពេលមុន។ ព្រះស្តែងអញឦសានមូត្ថិ៍ជាចៅរបស់ព្រះកម្រងតេងសិវាស្រមជាអាចារ្យប្រធានគឺប្រធាននៃវង្សត្រកូលបានរស់នៅរាជធានីឆោគគ៌រ្យបានបង្កើតស្រុកឈ្មោះខ្មូញបានទិកខ្ញុំបម្រើទាំងឡាយរស់នៅទីនោះបានផ្តល់គ្រឿងឧបភោគបរិភោគដល់ព្រះវិហារនៅឆោគគ៌រ្យ ដែលជាភារកិច្ចរបស់វង្សត្រកូលព្រះស្តែងអញឦសានមូត្ថិ៍បានស្ថាបនាព្រះសិវលិង្គនោះនៅឯស្តុករន្សី។ ព្រះបាទជ័យវរ្ម័នទី៤ មានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទធូលីជើងព្រះកម្រតេងអញជ័យវរ្ម័នទេវៈ។
រាជធានីកោះកេរ ឬរាជធានីឆោកគគីរ ឬលិង្គបុរៈ ព្រះបាទជ័យវរ្ម័នទី៤ បានប្តូររាជធានីពីរាជធានីអង្គរទៅរាជធានីថ្មីមួយទៀត ដើម្បីស្ថាបនារាជធានីថ្មីមួយទៀតគឺរាជធានីឆោកគគីរ ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងស្រុកគូលែននៃខេត្តព្រះវិហារ។ព្រះរាជាអង្គនេះទ្រង់បានស្ថាបនាប្រាសាទភ្នំមួយមានទ្រង់ទ្រាយធំ ដែលមានកម្ពស់៣៥ម៉ែត្រ និងប្រកបដោយថ្នាក់៧ជាន់ ហើយនៅកំពូលខាងលើប្រាសាទដ៏ធំមហិមានេះ ព្រះអង្គបានតម្កល់រាជលិង្គត្រីភូវនេស្វរៈ ដែលជាតំណាងនៃអាទិទេបក៏ដូចជាព្រះអង្គ។ នៅខាងមុខប្រាសាទដែលបែរមុខទៅទិសខាងកើតនេះ មានរហាលទឹក ឬបារាយណ៍មួយដ៏ធំអស្ចារ្យ ព្រមទាំងមានប្រព័ន្ធទឹកខ្វាត់ខ្វែងសម្រាប់បង្ហូរទឹកចូលទៅក្នុងវាលស្រែជិតឆ្ងាយ ដើម្បីឱ្យងាយស្រួលដល់ការស្រោចស្រពស្រែចំការ។ លិង្គបុរៈជាឈ្មោះនៃរាជធានីឆោកគគីរ ឬរាជធានីកោះកេរ។ ការរៀបរាប់ដោយសង្ខេបនៃការកសាងរាជធានីឆោកគគីរ ឬរាជធានីកោះកេរត្រូវបានចារឡើងនៅក្នុងអត្តបទសិលាចារឹកមួយនារជ្ជកាល ព្រះបាទរាជេន្ទ្រវរ្ម័នទី២ដែលមានខ្លឹមសារថា នៅលិង្គបុរៈ ព្រះបាទជ័យវរ្ម័នទី៤ បានកសាងដោយលំបាកនៅលើទីតាំងយ៉ាងខ្ពស់មួយនូវព្រះសិវលិង្គតម្កល់ក្នុងកម្ពស់៩ហត្ថ ៩ដង។ ព្រះបាទជ័យវរ្ម័នទី៤បានកសាងរាជធានីមួយមានទំហំធំធេងជាទីតាំងដ៏មានមហិទិ្ធរបស់ព្រះអាទិទេពនៃភពទាំងបី(ស្រីយាមវិភូត្យាភូវនត្រយស្យ)។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ព្រះបាទជ័យវរ្ម័នទី ៤ (ឆ្នាំ៩២៨-៩៤២នៃគ.ស) ត-ពីលេខមុន ព្រះបាទជ័យវរ្ម័នទី ៤ (ឆ្នាំ៩២៨-៩៤២នៃគ.ស) ត-ពីលេខមុន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Friday, November 17, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.